អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កិច្ចប្រជុំត្រៀមរៀបចំបុណ្យសៀមរាបសង្ក្រាន្តឆ្នាំ២០២០ នៅខេត្តសៀមរាប

នារសៀលថ្ងៃចន្ទទី០២ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត ឯកឧត្តម ប្រាក់សោភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងវត្តមានឯកឧត្តម លោកជំទាវអភិបាលរងខេត្តថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តំណាងអាជ្ញាធរជាតិអប្សរាលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក មេបញ្ជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត មន្ទីរ អង្គភាព និងវិស័យឯកជនប្រមាណជាង ១០០នាក់បានចូលរួម ។ នៅក្នុងប្រជុំនោះ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ប្រធានស.ស.យ.កខេត្ត បានឲ្យដឹងថា ការរៀបចំពិធីបុណ្យសៀមរាបសង្ក្រាន្តឆ្នាំនេះ រៀបចំឡើងគឺមានភាពអធិកអធមជាងពីឆ្នាំ២០១៩កន្លងមក និងមានកម្មវិធីថ្មីៗជាច្រើនទៀត ។ កាលពីឆ្នាំ២០១៩ កន្លងមក មានតែសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបសហការជាមួយអាជ្ញាធរខេត្តជាអ្នករៀបចំប៉ុណ្ណោះ ដោយឡែកនៅឆ្នាំ២០២០នេះ គឺមានសហភាពសហព័ន្ធយុវជនកម្ពុជា មកជួយគាំទ្រ និងរៀបចំផងដែរ តាមការវាយតម្លៃរបស់ឯកឧត្តមទាំងពីរនឹងរៀបចំអោយធំជិតប្រហាក់ប្រហែលទៅនឹងបុណ្យអង្គរសង្ក្រាន្តឆ្នាំ២០១៨ ។ អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន !!!សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។

Loading