អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃរបស់អាជ្ញាធរខេត្តសៀមរាប

នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ ថ្ងៃនេះទទួលបានចំនួនសរុប ២៣នាក់ ស្រីចំនួន ៩នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១២,៣១៤នាក់ ស្រីចំនួន ៥,៣៣៦នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១២,៣១៤នាក់ ស្រី ៥,៣៣៦នាក់គឺពិនិត្យសុខភាពបានទាំងអស់ ៕