អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងក្នុងពិធីប្រទានភ្លើងជ័យក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និង​ទិវា​កំណើត​កងយោធពលខេមរភូមិន្ទខួប​លើកទី៦៥

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ -ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោ​​ត្ដ​​ម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជា​ណាចក្រកម្ពុជា ព្រះអង្គបានសព្វ​ព្រះរាជហឬទ័យ ស្ដេចយាងជា​ព្រះរាជាធិបតីភាពដ៏​ខ្ពង់​ខ្ព​ស់ ក្នុងព្រះរាជពិធីប្រទាន​ភ្លើងជ័យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩​វិច្ឆិកា និងទិវាកំ​ណើ​ត​​កង​យោធពល​ខេមរភូមិន្ទ ខួប​លើកទី​៦៥ (ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៨) ដែលត្រូវ​បា​ន​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំប្រារព្ធ​ធ្វើ​​ឡើងយ៉ា​ងមហោឡារិក នៅ​បរិវេណវិមានឯករាជ្យ នាព្រឹកថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
យាង និងអញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកង​យោ​ធ​ព​ល​​ខេមរភូមិនេះដែរ មានព្រះរាជវត្តមាន សម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ និង​វត្ត​មា​ន​ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេអគ្គមហា​ពញាចក្រី ហេង​សំ​រិន​ ប្រធានរដ្ឋសភា សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណា​​ចក្រកម្ពុជា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិ​ប​តីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រ​សួង​​មហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រម​ទាំង ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និង​តំណាងស្ថាន​ទូត​នានាប្រចាំនៅកម្ពុជា ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី អ្នក​មុខ​អ្នកការ កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះដែរ បន្ទាប់ពីពិធីគោរព ទង់ជាតិ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ព្រះករុណាព្រះបាទសម្ដេច​ព្រះ​ប​រមនាថ នរោត្ដម សីហមុនី ព្រះ​ម​ហា​ក្ស​​ត្រ នៃព្រះ​រា​ជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វ​ព្រះ​រាជ​ហ​ឫ​ទ័​យ​ស្ដេច​យា​ង​​ប្រទានកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ព្រមទាំង​យាងប្រទាន ភ្លើងជ័យ ដែល​ដ​ង្ហែ​អមព្រះ​រា​ជ​ដំណើរ​ដោយសម្ដេចវិបុលសេនាភក្ដី សា​យ ឈុំ សម្ដេចអគ្គ មហាពញាចក្រី ហេង ​សំរិន ស​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង ដែល​មានព្រះរាជ​វត្ត​​មាន សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេច ព្រះសង្ឃ និងព្រះ​រាជា​គ​ណៈ​ ៩អង្គ ស្វាធ្យាយជយន្តោ ផងដែរ។ បន្ទាប់ពីពិធីបង្ហោះប៉េងប៉ោង និងលែង​ព្រាប​ជានិ​មិត្ត​រូប​​​នៃសន្តិភាព ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វ ព្រះរាជហឬទ័យ ស្ដេច​យា​​ងសំណេះសំណាល​សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រី​រាជការ អ្នកមុខអ្នកការ អង្គទូត និង​កង​កម្លាំងប្រដាប់អាវុធ កាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហម កម្ពុជា សហភាពសហព័ន្ធ​យុវ​ជន​កម្ពុជា ព្រមទាំងសិស្ស ​​និស្សិត លោក​​គ្រូ អ្នកគ្រូ ដែលបាន ចូលរួមក្នុង​ទិវាបុណ្យឯករាជ្យ​ជា​តិ​ ៩ វិច្ឆិកា និង​ទិវា​កំ​ណើ​ត​​កង​យោ​​ធពលខេមរភូមិន្ទ នៅជុំវិញវិមានឯករាជ្យ។

Loading