អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ចេីញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំគណ:អភិបាលខេត្តបេីក

រដ្ឋបាលខេត្តកែប នារសៀលថ្ងៃច័ន្ទ ១២រោច ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ នេះ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ចេីញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំគណ:អភិបាលខេត្តបេីកទូលាយ ដេីម្បីឆ្លងសេចក្ដីព្រាងរបាយការណ៍ ប្រចាំខែមេសា ឆ្នាំ ២០២០ និងលេីកទិសដៅអនុវត្តការងារខែបន្ទាប់ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ព្រមទាំង ការងារផ្សេងៗមួយចំនួនទៀត៕