អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

វេទិកាសាធារណៈថ្នាក់ជាតិជាមួយប្រជាពលរដ្ឋនៅឃុំពូជ្រៃ ស្រុកពេជ្រាដា

មណ្ឌលគិរី ៖ ដើម្បីធ្វើការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារថ្នាក់ជាតិ សហការជាមួយអាជ្ញាធរខេត្ត រៀបចំវេទិកាសាធារណៈថ្នាក់ជាតិជាមួយប្រជាពលរដ្ឋនៅឃុំពូជ្រៃ ដោយមានការចូលរួមពូសំណាក់លោក ម៉េង ប៉ូគន្ធ អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅនៅភូមិពូជ្រៃចុងផាង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ ប្រភពពី ៖ មន្ទីព័ត៌មានខេត្ដមណ្ឌលគីរី