ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៦
នៅក្នុងសង្គមបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្ន ប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានសម្បូរបែបនិងលឿនរហ័ស។ ប៉ុន្តែ ក្នុងចំណោមព័ត៌មានដែលពួកគាត់ទទួលភាគច្រើនជាព័ត៌មានមិនពិត ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬព័ត៌មានបំផ្លើសបំភ្លៃ ដែលធ្វើឱ្យមហាជនយល់ច្រឡំ។ នេះជាការកត់សម្គាល់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅក្នុងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។
ព័ត៌មានលំអិត