នៅរសៀលថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២:០០នាទី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងចាក់ផ្សាយកិច្ចពិភាក្សា ស្តីពី «ពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍសង្គម» ដោយមាន ព្រះវាគ្មិន និងវាគ្មិនចំនួន ២អង្គនាក់ គឺព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិ នៃអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។