សម្តេចធិបតី អញ្ជើញជួបជាមួយប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd.

ក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសចិន ក្នុងវិស័យឧស្សាហកម្មផលិតនាវា និងភស្តុភារកម្ម ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ។ សកម្មភាពអាជីវកម្មស្នូលរបស់ក្រុមហ៊ុន រួមមាន៖ ការរចនា និងផ្គុំដំឡើងនាវា, ប្រព័ន្ធដឹកជញ្ជូនចម្រុះដែលផ្សារភ្ជាប់គ្នារវាងផ្លូវទឹក ផ្លូវគោក និងផ្លូវដែក (Intermodal Transportation), ព្រមទាំងសេវាកម្មមជ្ឈមណ្ឌលភស្តុភារកម្ម (Logistics Centers) ការគ្រប់គ្រងឃ្លាំងស្តុកទំនិញ ទីធ្លាកុងតឺន័រ និងសេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain) ទាំងក្នុងស្រុក និងអន្តរជាតិ។

សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦