សម្តេចធិបតី អញ្ជើញជួបជាមួយប្រធានក្រុមហ៊ុន Shanghai Construction Group Co., Ltd.

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបជាមួយ លោក Ye Weidong ប្រធានក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្រុមហ៊ុន Shanghai Construction Group គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្មរដ្ឋខ្នាតយក្សរបស់ប្រទេសចិន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ តាមរយៈការសាងសង់សំណង់និមិត្តរូបធំៗ ដូចជាអគារស៊ាងហៃ (Shanghai Tower) ជាដើម។

សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦