សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបជាមួយ លោកបណ្ឌិត Jason Jie Zheng ប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន Shanghai Spacesail Technologies គឺជាក្រុមហ៊ុនទូរគមនាគមន៍ផ្កាយរណបពាណិជ្ជកម្មខ្នាតយក្សរបស់ប្រទេសចិន ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។ ក្រុមហ៊ុននេះមានភាពល្បីល្បាញលើការអភិវឌ្ឍគម្រោងបណ្តាញផ្កាយរណបខ្នាតយក្ស (Qianfan ឬ Thousand Sails) ក្នុងគន្លងតារាវិថីទាប (LEO) ដើម្បីផ្តល់សេវាអ៊ីនធឺណិត Broadband កម្រិតល្បឿនលឿន និងសេវាទិន្នន័យគ្របដណ្តប់ទូទាំងសកលលោក ព្រមទាំងកំពុងអភិវឌ្ឍឈានមុខលើបច្ចេកវិទ្យាភ្ជាប់សេវាផ្កាយរណបផ្ទាល់ទៅកាន់ទូរសព្ទដៃ (Direct-to-Cell) ផងដែរ។
សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦



