សម្តេចធិបតីអញ្ជើញជួបជាមួយប្រធានក្រុមហ៊ុន China Energy International

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបជាមួយ លោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្រុមហ៊ុន China Energy International គឺជាក្រុមហ៊ុនខ្នាតយក្សឈានមុខគេមួយរបស់ប្រទេសចិនលើវិស័យ វិស្វកម្ម, ថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ប្រតិបត្តិការអាជីវកម្មរួមមាន វិស័យថាមពលកកើតឡើងវិញ និងថាមពលបៃតង, វារីអគ្គិសនី និងថាមពលដើរដោយធ្យូងថ្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងរោងចក្រចម្រោះទឹកស្អាតផងដែរ។

សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃពុធ ទី១៥ កក្កដា ២០២៦