សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបជាមួយ លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន CMEC គឺជាក្រុមហ៊ុនសំណង់ វិស្វកម្ម និងពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៨។ ក្រុមហ៊ុននេះ គឺជាបុត្រសម្ព័ន្ធដ៏សំខាន់មួយរបស់សម្ព័ន្ធក្រុមហ៊ុន Sinomach (China National Machinery Industry Corporation) ដែលជាស្ថាប័នគ្រប់គ្រងឧស្សាហកម្មគ្រឿងចក្រឈានមុខគេរបស់ប្រទេសចិន។ វិស័យអាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺការម៉ៅការវិស្វកម្ម និងសំណង់, នាំចេញ-នាំចូលគ្រឿងចក្រ ឧបករណ៍ឧស្សាហកម្ម គ្រឿងយន្តធុនធ្ងន់ បរិក្ខារវេជ្ជសាស្ត្រ សម្ភារសំណង់ និង សេវាកម្មដឹកជញ្ជូនអន្តរជាតិសម្រាប់គម្រោងធំៗ។
សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃពុធ ទី១៥ កក្កដា ២០២៦


