សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបជាមួយ លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន Haier Group គឺជាសាជីវកម្មផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិកពហុជាតិដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Qingdao ប្រទេសចិន។ ទម្រង់អាជីវកម្មរបស់ Haier Group មានដូចជាការផលិតគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ (Smart Home Business), ប្រព័ន្ធ Ecosystem IoT (Internet of Things) និងSmart Energy & Industrial Internet ។
សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃពុធ ទី១៥ កក្កដា ២០២៦


