សម្តេចធិបតីអញ្ជើញជួបជាមួយនាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបជាមួយ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. គឺជាក្រុមហ៊ុនផលិតសម្ភារអនាម័យ និងវាយនភណ្ឌ ដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ក្រុមហ៊ុននេះមានឯកទេសខ្ពស់ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតវត្ថុធាតុដើមសម្រាប់ផលិតផលសុខាភិបាល និងអនាម័យ តាមរយៈបច្ចេកវិទ្យាទំនើប។

សាធារណរដ្ឋប្រជាមានិតចិន ល្ងាចថ្ងៃពុធ ទី១៥ កក្កដា ២០២៦