ពេលវេលាបន្ថែមដែលស្នើដោយអ្នកផ្សះផ្សា ដើម្បីពិចារណាលើការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា គឺមានលក្ខណៈសមរម្យ និងសមស្របទាំងស្រុង ដោយយោងលើសារៈសំខាន់នៃការតែងតាំង ក៏ដូចជាដំណើរការផ្សះផ្សាទាំងមូល។ ការស្នើសុំពេលវេលាបន្ថែមនេះនឹងពុំមានផលប៉ះពាល់ទៅលើថេរវេលាកំណត់ ឬជំហាននីតិវិធីណាមួយ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនោះទេ។
ការណ៍នេះឆ្លុះបញ្ចាំងពីនីតិវិធីដ៏លំបាក ដែលអ្នកផ្សះផ្សាកំពុងអនុវត្ត។ យើងសូមថ្លែងអំណរគុណចំពោះភាពហ្មត់ចត់របស់អ្នកផ្សះផ្សាទាំងអស់ និងសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្តរបស់យើងចំពោះដំណើរការនេះ។
កម្ពុជាត្រៀមជំរុញទៅមុខនូវការដោះស្រាយវិវាទដែនសមុទ្រជាមួយប្រទេសថៃដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ៕

