(ទីស្តីការក្រសួងផែនការ)៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការប្រតិបត្តិអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២០ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាការប្រតិបត្តិអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២០ ,តំណាងក្រសួងសុខាភិបាល ,តំណាងអង្គការអន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍន៍ ចូលរួមផងដែរ។
គោលបំណងនៃកិច្ចប្រជុំ ៖
១.ពិភាក្សាលើរបាយការណ៍សង្ខេបទៅលើទិដ្ឋភាពរួមនៃគំរោងអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២០
២.បទបង្ហាញអំពីផែនការ អនុសារណៈយោគយល់ ពេលវេលា និងផែនការបន្ត
៣.បទបង្ហាញអំពីការធ្វើបច្ចុប្បន្នភាព សេចក្តីណែនាំ បញ្ជីសំណួរ និងឯកសារផ្សេងៗ
៤.កិច្ចពិភាក្សាស្តីអំពីថវិកា នៃគំរោងអង្កេតប្រជាសាស្ត្រ និងសុខភាព ឆ្នាំ២០២០។
ជាទីបញ្ចប់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ USAID , UNFPA , KFW , UNICEF , WB , ICF អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានាដែលបានរួមចំណែកជួយឧបត្ថម្ភគាំទ្រ ទាំងថវិកា និងបច្ចេកទេស ក្នុងការប្រតិបត្តិការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២០នេះ៕