អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី៦ឆ្នាំ២០២០នៅខេត្តបាត់ដំបង

ថ្ងៃទី២ខែមិនានេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យស្តីពីវឌ្ឍនភាពនៃការរៀបចំបុណ្យទន្លេនេះ ជាកិច្ចប្រជុំលើកទី៣ ដែលលេខាធិការដ្ឋាន និងអនុគណៈកម្មការនីមួយៗបានរៀបចំផែនការសកម្មភាពជាក់ស្តែងរៀងៗខ្លួន ។ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានក្រើនរំលឹកដល់អនុគណះកម្មការរៀបចំរំលេចផលិតផលជាស្នាដៃដែលរបស់ប្រជាពលរដ្ឋផលិតបានក្នុងស្រុក ។ ក្នុងនោះគណះកម្មការបានត្រៀមរៀបចំស្តង់ពិព័រណ៍កសិទេសចរណ៍ផលិតផលសហគ្រាសធុនតូច មធ្យមផលិតផលខ្មែរ មានចំនួនជាង៦០០ស្តង់ និងមហោស្រពម្ហូបអាហារ វិថីម្ហូបអាហារជាច្រើនតូបទៀត ។ ឯកឧត្តមបានចាត់ទុកថាខេត្តបាត់ដំបងជាខេត្តចំណុចគោលដៅទី២សម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ស្នាក់នៅនិងទស្សនាកំសាន្ត ដែលជាខេត្តមានសក្តានុពលទេសចរណ៍ ទាំងវប្បធម៌ ធម្មជាតិ ។ ព្រមជាមួយគ្នានេះ គណះកម្មការបានរៀបចំកម្មវិធីប្រគុំតន្រ្តីខ្នាតធំចំនួន៤កន្លែង ទស្សនីយភាពសិល្បះ ល្ខោនបាសាក់រឿង ប្រវត្តិភ្នំសំពៅរៀបចំដោយនាយកដ្ឋានសិល្បះក្រសួងវប្បធម៌និងវិចិត្រសិល្បះ ។ លើវិស័យកីឡាមានរៀបចំ ប្រកួតកីឡាបាល់ទាត់ បាល់ទះ ទាញព្រ័ត្រ ប៉េតង់ ប្រដាល់គុណខ្មែរ ថៃ ចំបាប់បុរាណខ្មែរ រត់កំសាន្តនិងជិះកង់កំសាន្តទៅកាន់ទីតាំងទេសចរណ៍រមណីដ្ឋាននានាក្នុងខេត្តមាន ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា បុណ្យទន្លេលើកទី៦នេះ មានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីនេះដែរ ។  ប្រភពពី ៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង