អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋបាលខេត្ត ព្រះវិហារ បិទ សន្និបាត បូកសរុប លទ្ធផល ការងារ ប្រចាំឆ្នាំ

កាលពី ព្រឹក ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ រដ្ឋបាលខេត្ត ព្រះវិហារ បាន បិទ សន្និបាត បូកសរុប លទ្ធផល ការងារ ប្រចាំឆ្នាំ ២០១៩ និង លើក ទិសដៅ ការងារ ឆ្នាំ ២០២០ របស់ខ្លួន ។ ពិធី នេះ ប្រារព្ធ ធ្វើឡើង ក្រោម អធិបតីភាពឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្ម ពិសេស និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋាន ខេត្តព្រះវិហារ ។

មានការ អញ្ជើញ ចូលរួមពីឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត , ឯកឧត្តមឡុង សុវណ្ណ ប្រធាន ក្រុមប្រឹក្សា ខេត្ត , លោកជំទាវឱ .សុខុម សមាជិក ព្រឹទ្ធសភា រួមជាមួយ អស់លោក , លោកស្រី តំណាង ក្រសួងមហាផ្ទៃ , អាជ្ញាធរ ជាតិ ព្រះវិហារ , សមាជិក ក្រុមប្រឹក្សា ខេត្ត , អភិបាលរង ខេត្ត មេបញ្ជាការ កងកម្លាំង ទាំង ៣, លោក អភិបាលក្រុង – ស្រុក ប្រធាន ម មន្ទីរ អង្គភាព ជុំវិញ ខេត្ត និង មន្ត្រីរាជការ ក្នុង ខេត្ត ជាច្រើន រយ នាក់ ។
សូមបញ្ជាក់ថា ៖ កាលពី ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២០ តាម របាយការណ៍ ប្រចាំឆ្នាំ ២០១៩ ដែលមាន ៩២ ទំព័រ អាន ដោយ លោកស្រី ចឹក ហេង អភិបាលរង ខេត្ត បាន បង្ហាញថា ៖ ក្នុង ឆ្នាំ ២០១៩ កន្លងមកនេះ គ្រប់ លទ្ធផល សកម្មភាព ការងារ ទាំងអស់ មានកា រវិ វត្ត និង រីកចម្រើន គួរអោយកត់សម្គាល់ លើ គ្រប់ វិស័យ ។

ទាំង វិស័យ សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ វិស័យសេដ្ឋកិច្ច និង សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ ជាពិសេស ការអភិវឌ្ឍ តាម បណ្ដោយ ព្រំដែន ។ ដោយសារតែ យើង មាន សុខសន្តិភាព និង កិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ រវាង កម្លាំង ឈរជើង នៅតាម ព្រំដែន ជាមួយ អាជ្ញាធរ គ្រប់លំដាប់ ថ្នាក់ និង មន្ទីរ – អង្គភាព ជុំវិញ ខេត្ត នានា ផងដែរ ។

ជារួម រាល់ ការរីកចម្រើន ទាំងអស់នេះ ក៏ដោយ សារ មានការ ខិតខំ ប្រឹងប្រែង របស់ រាជរដ្ឋាភិបាល កម្ពុជា ក្រោម ការដឹកនាំ ដោយមាន ភាពវៃឆ្លាតរបស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ អនុវត្ត កម្មវិធី នយោបាយ និង យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី ៤ ពី ក្រសួង ស្ថាប័ន ថ្នាក់លើ ។ រួមជាមួយ ការដឹកនាំ ដោយផ្ទាល់ ពី ថ្នាក់ ខេត្ត ព្រមទាំង មានការ ចូលរួម សហកា រ គ្នា បានល្អ ពី គ្រប់ អាជ្ញាធរ មូលដ្ឋាន ពី គ្រប់ មន្ទីរ អង្គភាព ស្ថាប័ន នានា ជុំវិញ ខេត្ត និង ពី គ្រប់ មជ្ឈដ្ឋាន ក្នុង កិច្ចសហប្រតិបត្តិការ តាម ផ្នែក តាម ជំនាញ រៀងៗ ខ្លួន ៕