ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំថ្ងៃទី២៥ខែមីនាឆ្នាំ២០២០ បានជំរុញឲ្យលោកអភិបាលគ្រប់បណ្តា ក្រុង ស្រុក មន្ត្រីសុខាភិបាលនិងមានការចូលរួមសហការណ៍ពីមន្ត្រីគ្រប់ស្ថាប័ន ដើម្បីធ្វើ ការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវិដ១៩ ។
ក្នុងឱកាសនោះឯកឧត្ដមបានធ្វើការអំពាវរនាវដល់ប្រជាពលរដ្ឋសូមចូលរួមសហការណ៍និងទប់ស្កាត់ជំងឺឆ្លងកូវិដ១៩ ដើម្បីសុខភាពយើងទាំងអស់គ្នា ការពារប្រសើរជាងព្យាបាល៕