អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អាជ្ញាធរស្រុកបន្ទាយស្រី បានទទួលអំណោយពីសប្សរសជនជាថវិកា និងសម្ភារ: សម្រាប់ប្រឆាំងទប់ស្កាត់ជំងឺកូវិដ ១៩

កាលពីថ្ងៃទី២៤ ខែមេសា ចុងសប្តាហ៍នេះ លោកឃឹមហ្វី
ណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលការឧបត្ថម្ភពីសប្បុរសជន ជាឧបករណ៍ សម្ភារ: បរិក្ខារ និងថវិកា ដើម្បីគាំទ្រប្រតិបត្តិការទប់ស្កាត់ បង្ការ និងគ្រប់គ្រងជម្ងឺកូវីដ-១៩ នៅក្នុងស្រុកបន្ទាយស្រី ។ ក្នុងនោះ ÷
– លោក ហុី សាយ ប្រធានក្រុមការងារចុះជួយឃុំឃុនរាម លោកក៏បានឧបឋមជាសាប៊ូលាងដៃ សរុបជាទឹកប្រាក់ ២០០០ ដុល្លារ ។
– លោក ដួង អ៊ា សម្ភារៈបរិក្ខា និងអង្ករ សរុបជាទឹកប្រាក់ ២១២០ ដុល្លារ
– លោក សំ រស្មី លោក ជា ដារ៉េត និងលោក លឹម សុីណា អង្ករ ១០០បាវតូច មី ១០កេសធំ
– អង្គការជឿជាក់លើសិស្សជនបទកម្ពុជា អ្នកស្ម័គ្រ៤០នាក់ បើកវគ្គអប់រំដល់ជនបង្គោលនៅក្នុង៣៦ភូមិ ជនងាយរងគ្រោះ និងតាមវត្តអារាម
– ក្រុមហ៊ុន Osotspa ភេសជ្ជៈប៉ូវកំលាំង ៥០កេះ ក្រុមហ៊ុន ឡឺ គូលែន ទឹកបរិសុទ្ធ ៥០កេះមាស សត្យា ឧបត្ថម្ភ ១០០០ដុល្លារ (គម្រោងស្រែសង្គម)
– មន្ទីរកសិកម្មខេត្តសៀមរាប ផ្តល់ស្រូវពូជ ២តោន និងអោយខ្ចីឧបករណ៍ Drum Seeder 2 គ្រឿង (គម្រោងស្រែសង្គម) លោក ជុំ តុលា ផ្តល់ជីលាមកមាន់ ១០០០ការ៉ុង (គម្រោងស្រែសង្គម)
លោកឃឹមហ្វីណង់ ក្នុងនាមអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី សូមសម្តែងអំណរគុណ និងការកោតសរសើរ ចំពោះកាយវិការដ៏ប្រពៃ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃទឹកចិត្តសប្បុរសធម៌នៅក្នុងសកម្មភាពសង្គម និងការចូលរួមចំណែកនៅក្នុងបុព្វហេតុជាតិកម្ពុជា ប្រកបដោយអត្ថន័យជ្រះថ្លាដែលវប្បធម៌ជួយគ្នាក្នុងគ្រាលំបាក ដើម្បីចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។