អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

លោកជំទាវ សុខ ចាន់ធូ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំ គណៈកម្មការស្រ្តីនិងកុមារ ប្រចាំខែមេសា នៅសាលាស្រុកស្ទោង

(កំពង់ធំ)÷នៅព្រឹកថ្ងៃទី ២៩ខែមេសា ឆ្នាំ២០២០ នៅសាលាស្រុកស្ទោងមានកិច្ចប្រជុំមួយស្តីពី គណៈកម្មការស្ត្រីនិងកុមារ ប្រចាំខែ មេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ សុខ ចាន់ធូ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការស្ត្រីនិងកុមារ ខេត្តកំពង់ធំ។
អញ្ជើញស្វាគមន៍គណអធិបតី នាព្រឹកនេះរួមមាន លោកជំទាវ យស ថានារី សមាជិកក្រុមប្រឹក្សាខេត្ត និង ជា អនុប្រធាន គណៈកម្មការស្ត្រីកុមារខេត្ត លោកស្រីហុង ឡាំងហ៊ាង អភិបាលរងស្រុកស្ទោង លោកស្រី ប្រធាន គណកម្មការស្ត្រីកុមារ គ្រប់ឃុំ ព្រមទាំង លោក លោកស្រី អ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោកស្រី ហុង ឡាំងហ៊ាង ប្រធាន គណៈកម្មការស្ត្រីកុមារ ស្រុកបានបង្ហាញរបាយការណ៍សង្ខេបពី សកម្មភាព គណៈកម្មការស្ត្រីកុមារ ខែមេសា ជូនគណអធិបតី និងអង្គពីធីទាំងមូលបានជ្រាប និង ជាការស្វាគមន៍ ក្នុងបរិការណ៍covid-19 ។
នាពេលនោះលោកជំទាវគណអធិបតី បានសម្តែងការស្វាគមន៍ និងកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុកស្ទោង ក៏ដូចជា គណៈកម្មការស្ត្រីកុមារ ស្រុកស្ទោង និងសកម្មភាពសហគមមូលដ្ឋានដែលបានអនុវត្តសកម្មភាព ប្រចាំខែមេសាកន្លងមកទទួលបានជោគជ័យគួរអោយកត់សម្គាល់ និងជាទីមោទនៈ។ លើសពីនេះទៅទៀតលោក ជំទាវ គណអធិបតីបានសំណូមពរបន្ថែមទៀតដល់ គណៈកម្មការស្ត្រីកុមារ អោយ អនុវត្ត សកម្មភាពនេះអោយរឹងរឹតតែប្រសើរឡើងថែមទៀត។
មុននឹងបញ្ចប់លោក ជំទាវ សុខ ចាន់ធូ បានបញ្ជាក់បន្ថែមថា សកម្មភាព គណៈកម្មការស្ត្រីកុមារ គឺជាសកម្មភាពរួមដែលយើងត្រូវធ្វើទាំងអស់គ្នា ហើយ ទាមទារ ការចូលរួមពីគ្រប់ការិយាល័យនានា ចំណុះសាលាស្រុក និង អាជ្ញាធរ គ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់ គណៈកម្មការស្ត្រីកុមារ ហើយ និងសូមអោយចេះសហការគ្នាក្នុងន័យសហការីនិងទទួលខុសត្រូវខ្ពស់។