អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម ងួន ប៊ៀន អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកែប និងជាសមាជិកគណ:កម្មការសុខាភិបាល ការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងកិច្ចការនារី

ព្រឹកថ្ងៃពុធ ៨កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នំា២០២០ នេះ ឯកឧត្តម ងួន ប៊ៀន អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកែប និងជាសមាជិកគណ:កម្មការសុខាភិបាល ការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងកិច្ចការនារី បានអញ្ចេីញចុះសំណេះសំណាលសួរសុខទុក្ខ និងធ្វេីការណែនាំពីវិធានការ ការពារការរីករាលដាលជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដល់ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ និងប្រជាការពារភូមិប្រមាណ៧០នាក់ ក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីអោយពួកគាត់បន្តចុះក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍អោយមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាសុខភាព សុវត្ថិភាព ភូមិ ឃុំ សណ្ដាប់ធ្នាប់សង្គម និងចេះថែរក្សាការពារសន្តិភាព អោយបានគង់វង្សជារៀរហូត ឯកឧត្តម បានឧបត្ថម្ភជូនប្រជាការពារភូមិក្នុងម្នាក់ៗក្រមា១ សាប៊ូ និងថវិកាមួយចំនួន ផងដែរ៕