អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

លោក អ៊ឹង ឆាយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្ត កែប បានអញ្ចេីញដឹកនាំ កិច្ចប្រជុំ ពិគ្រោះយោបល់លេីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង

ព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះ នៅសាលប្រជុំសាលាខេត្តកែប លោក អុឹង ឆាយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្ត កែប បានអញ្ចេីញដឹកនាំ កិច្ចប្រជុំ ពិគ្រោះយោបល់លេីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងលេីកម្រិតផ្លូវជាតិ លេខ ៣៣ ប្រវែង សរុប ៥១.៨៦គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ជាមួយនឹងក្រុមការងារ SAWAC CONSULTANS (Cambodia) សហការជាមួយក្រុមហ៊ុន CHINA ROAD AND BRIDGE CORPORATION ដោយមានការអនុញ្ញាតពី ក្រសួងបរិស្ថាន កិច្ចប្រជុំនេះក៏មានការអញ្ចេីញចូលរួមពី អភិបាល ក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រេីនរូបទៀត៕