អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៦៧ ព្រះវស្សា

ព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០
រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៦៧ ព្រះវស្សា ក្រោមអធិបតីភាព
ឯកឧត្ដមយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម វីុ សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមឯកឧត្ដមលោកជំទាវក្រុមប្រឹក្សា ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត មន្ត្រីរាជការកងកំលាំងប្រដាប់អាវុធ ព្រះសង្ឃលោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋ ឯកឧត្ដមវុី សំណាង អភិបាលខេត្តបានអាន
សារថ្វាយព្រះពរជូនដល់ព្រះអង្គ ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មវស្សា របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រព្រះជន្ម
គម្រប់ ៦៧ យាងចូល៦៨ព្រះវស្សា ដែលបានប្រារព្វឡើងនៅព្រឹកនេះ ស្ថិតក្នុងឱកាសដ៏មហានក្ខតឬក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដ៏ថ្លៃថ្លាគម្រប់៦៧ យាងចូល ៦៨ ព្រះវស្សាទូរព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ក្រុមប្រឹក្សាខេត្ត គណអភិបាលខេត្តកងកំលាំងប្រដាប់អាវុធព្រមទាំងប្រជានុរាស្រ្តទាំងអស់ទូទាំងខេត្តកំពង់ស្ពឺទាំងមូល សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអភិវន្ទនកិច្ច និង អំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត
ចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួរស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយកត្តញ្ញូតាធម៌ និង កត្តវេទិតា យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ក្នុងវិស័យព្រះពុទ្ធសាសនាអប់រំសិក្សាធិការ សង្គមកិច្ច សុខមាលភាព ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និង ការងារកិច្ចការការបរទេសបានចូលរួមចំណែកដ៏សំខាន់
ក្នុងការលើកកំពស់កិត្យានុភាពជាតិ រួមទាំងការអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាទីស្នេហាលើគ្រប់វិស័យ អោយរឹទ្ធតែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លា។
ទូលព្រះបង្គំយើងខ្ញុំសូមសម្តែងនៅទឹកចិត្តស្វាមីភក្ត័និងដង្ហែតាមមាគ៌ានយោបាយដ៏ភ្លឺស្វាងពោរពេញដោយព្រះរាជគតិបណ្ឌិតរបស់ព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូងសំរាប់ជានិមិត្តរូបនៃឯករាជ្យភាពអធិបតេយ្យភាព វឌ្ឍនភាព និង បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រយ័ និងសូមតេជ្ជះបារមីទេវតាថែរក្សា
មហាស្វេតច្ឆត្រ ព្រមទាំងបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះអង្គព្រះមហាក្សត្រព្រះមហាក្សត្រយ៉ានី សូមជួយប្រោសព្រំ
បីបាច់ថែរក្សាព្រះករុណាព្រះអម្ចាស់ជីវិតតំកល់លើត្បូង សូមព្រះអង្គប្រកបដោយព្រះរាជបញ្ញាញាណ ភ្លឺថ្លាកាយពលសេរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ព្រះជន្មាយុយឺនយូជាងរយព្រះវស្សា។