ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ ។ ដូច្នេះ ត្រូវចូលរួមថែទាំសុខភាព តាមរយៈវិធានការអនាម័យស្អាត ៣យ៉ាង ការរក្សាគម្លាតសុវត្ថិភាព ពិសេស ការអនុវត្តខ្ជាប់ខ្ជួនតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល គឺជាកត្តាចាំបាច់ ដែលត្រូវប្រតិបត្តិឲ្យបានជាប្រចាំ ដើម្បី ជៀសផុតពីការឆ្លង នៃជម្ងឺ ដ៏កាចសាហាវមួយនេះ ទាំងអស់គ្នា ។
ថ្លែងក្នុងឱកាសពិធីសម្ភោធឆ្លងផ្លូវ១ខ្សែ ប្រវែង១០៨៩ ម៉ែត្រទៅកាន់ទួលប្រាសាទដងខ្ចាស់ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ា ហេមចិត្តា មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ មាល័យ កែ គឹមយ៉ាន ប្រធានកិត្តយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ។