អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សិក្ខាសាលាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ និងការប្រែប្រួលអាកាសធាតុ ASPIRE

រដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃចន្ទ ០៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នេះ នៅសាលប្រជុំធំសាលាខេត្ត បានបើកកិច្ចប្រជុំ ស្ដីពី ការអនុវត្ត កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការប្រែប្រួលអាកាសធាតុ ASPIRE ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋអភិបាល នៃគណៈអភិបាលខេត្តកែប និងឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំ ផ្សព្វផ្សាយ នេះក៏មានការអញ្ជើញចូលរួមពីសំណាក លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រី អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន៤៧រូប។

អង្គសិក្ខាសាលានាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍លេីវិស័យកសិកម្ម និងចូលរួមសម្រេចក្នុងផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគរបស់ខេត្តកែប និងសម្រេចបាននូវគោលដៅកម្មវិធី ASPIRE របស់លេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕