អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ បានប្រគល់រថយន្តចំនួន ០៣គ្រឿង

នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ បានប្រគល់រថយន្តចំនួន ០៣គ្រឿង ទៅឱ្យសាលាក្រុងព្រះសីហនុ ០១គ្រឿង សាលាស្រុកព្រៃនប់ ០១គ្រឿង និងមន្ទីរទេសចរណ៍ ០១គ្រឿង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំរើការងារសន្តិសុខសណ្តាប់ធ្នាប់ និងអនាម័យនៅតាមមូលដ្ឋានរៀងៗខ្លួន ៕