អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ចិនផ្តល់ជំនួយ ជាង៧ លាន ដុល្លារដល់ កម្ពុជា ក្នុង ក្របខណ្ឌ កិច្ចសហប្រតិបត្តិការ

នៅព្រឹក ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ ចិន បាន សម្រេច ចុះ ហត្ថលេខា ផ្តល់ជំនួយ ជាង ៧លាន ដុល្លារ ដល់ កម្ពុជា សម្រាប់ គម្រោង ថ្មី ចំនួន២០ទៀត នៃ គម្រោង កិច្ចសហប្រតិបត្តិការ មេគង្គ – ឡាន ឆាង ឆ្នាំ ២០២០ ។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស កម្ពុជា បាន ថ្លែងថា គម្រោង ទាំងនេះ នឹង បន្ត រួមចំណែក ដល់ កិច្ចសហប្រតិបត្តិការ ក្នុង វិស័យ អភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ ផ្លូវអាកាស អប់រំ បេតិកភណ្ឌ វប្បធម៌ ជាដើម។

លោក ប្រាក់ សុខុន លើកឡើងថា បើទោះបី ជាមាន ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ពី វិបត្ដិ កូ វីដ -១៩ ក៏ដោយ ក៏ កិច្ចសហប្រតិបត្តិការ ក ម្ពុ ជា – ចិន ទាំង កម្រិត ទ្វេភាគី និង ពហុភាគី គឺ នៅតែ រក្សាបាន នូវ ភាព សំខាន់ ។ ប្រទេស ចិន បានចាត់ទុក ប្រទេស កម្ពុជា ជា អាទិភាព ចម្បង ក្នុងការ ចូលរួមចំណែក គ្រប់គ្រង ការរីក រាលដាល នៃ ជំងឺ ដ៏ កាច សាហាវ នេះ និង កាត់បន្ថយ ផលប៉ះពាល់ សេដ្ឋកិច្ច – សង្គម ។
ជាមួយ គ្នា នេះ លោក ប្រាក់ សុខុន ក៏ បាន អះអាង សាជាថ្មី នូវ ការប្តេជ្ញាចិត្ត របស់ កម្ពុ ជា ក្នុងការ ពង្រឹង និង រឹតចំណង មិត្តភាពរ វា ង បណ្តា ប្រទេស មេគង្គ និង ប្រទេស ចិន ៕