អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាវាយតម្លៃសកម្មភាពសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត

ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាវាយតម្លៃសកម្មភាពសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត។ វេទិកានេះប្រព្រឹត្ដិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ៕