អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពង្រឹងសន្ដិសុខ សណ្ដាប់សាធារណ: និងត្រួតពិនិត្យដំណើរការគម្រោងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងខេត្ត

ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ: និងត្រួតពិនិត្យដំណើរការគម្រោងអភិវឌ្ឍសមិទ្ធផលនានាក្នុងខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកម្លាំងទាំងបី នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងកំពង់ឆ្នាំង មន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាងសង់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានជម្រុញឲ្យអាជ្ញាធរ មន្ទីរជំនាញត្រូវយកចិត្តទុកដាក់អនុវត្តការងារប្រកបដោយទទួលខុសត្រូវខ្ពស់និងពិសេសជាងនេះ ក្រុមហ៊ុនសាងសង់ត្រូវពន្លឿនការសាងសង់ សមិទ្ធផលនានាឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងមានស្ថិរភាព។