អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អំពីអង្គភាពយើង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) ជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលលើកិច្ចការនាំពាក្យ និងព័ត៌មានដើម្បីផ្សព្វផ្សាយអំពីគោលបំណងនៃគោលនយោបាយទាំងក្នុង និងក្រៅប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់សាធារណជនជាតិនិងអន្តរជាតិ អំពីសមិទ្ធផលនិងវឌ្ឍនភាពជាក់ស្ដែងនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាពិសេសគោលនយោបាយអាទិភាពទាំង៦ចំណុចរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ អ.អ.រ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១១៧អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

  • បេសកកម្ម៖ ផ្សព្វផ្សាយអំពីគោលបំណងនៃគោលនយោបាយក្នុង និងក្រៅប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់សាធារណជនជាតិនិងអន្តរជាតិ។
  • ចក្ខុវិស័យ៖ ពង្រឹងនិងលើកកម្ពស់តួនាទីរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរាជធានីខេត្តឱ្យមានប្រសិទ្ធភាព តម្លាភាពនិងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
  • គុណតម្លៃ៖ ពាំនាំការពិតជូនសាធារណជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារ​គុណតម្លៃនិងមុខមាត់រាជរដ្ឋាភិបាលទាំង​នៅក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិ។ បណ្តុះមោទនភាពជាតិ និងជាពិសេសការពារផលប្រយោជន៍ប្រជាជនកម្ពុជាទូទាំងប្រទេស។