អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈឺ» ដែលមានវាគ្មិនចូលរួមលោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងមកពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក សួង សុវណ្ណ ប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់ នៃរដ្ឋបាលព្រៃឈើ និងតំណាងមកពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ លោកឧត្តមសេនីយ័ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ៕