សម្តេចធិបតី បានលើកឡើងថា ក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅនេះ គ្រប់ក្រសួង ស្ថាប័នបានសហការគ្នាយ៉ាងល្អក្នុងការដោះស្រាយបញ្ហាធំៗជាច្រើនដោយជោគជ័យ។ សម្តេច បានកោតសរសើរគ្រប់ក្រសួង ស្ថាប័នដែលបានបំពេញការងារយ៉ាងសកម្ម ពិសេសការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាព ដោយបានដោះស្រាយបញ្ហាប្រឈមនានាបានយ៉ាងល្អ ក្នុងស្ថានភាពដែលពិភពលោកជួបប្រទះបញ្ហាស្មុគស្មាញជាច្រើន ដែលបណ្តាលមកពីសង្គ្រាមប្រដាប់អាវុធ សង្គ្រាមពាណិជ្ជកម្ម ពិសេសការដាក់ពន្ធបដិការពីសំណាក់សហរដ្ឋអាម៉េរិក ដែលជាវិញ្ញាសាតឹងតែងដែលត្រូវរួមគ្នាដោះស្រាយ៕
