អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ រៀបចំសន្និសីទសារព័ត៌មានមួយស្តីពី «វឌ្ឍនភាពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ដែលមានការអញ្ជើញចូលរួមពីឯកឧត្ដម ស្រី វុឌ្ឍី អគ្គលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម លោកបណ្ឌិត សួរ សុធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងលោក ម៉ក់ ម៉ូនី ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ នៅវេលាម៉ោង ៩ៈ៣០ព្រឹក នៃទីស្ដីការគណៈរដ្ឋមន្រ្ដី ៕