អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ពលរដ្ឋ កម្ពុជា និង វៀតណាម អាច ឆ្លង កាត់ព្រំដែន បាន ឡើង វិញ ប៉ុន្តែ ត្រូវ អនុវត្ត តាមវិធានសុខាភិបាល

ទីបំផុត ទៅ ពលរដ្ឋ នៃ ប្រទេស កម្ពុជា និង វៀតណាម អាច ធ្វើ ដំណើរ ឆ្លង កាត់ព្រំដែន បានជាធម្មតា ឡើងវិញហើយ ក្រោយ ពី ប្រជាពលរដ្ឋ ទាំង ពីរ ត្រូវ បាន ផ្អាក ការឆ្លង ព្រំដែន បណ្តោះអាសន្ន កាលពី ខែមីនា។
យោងតាមលិខិត របស់ក្រសួងការបរទេសកម្ពុជាផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសងមហាផ្ទៃកាលពីចុងសប្តាហ៍ កន្លងទៅនេះ បាន ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនិរាករណ៍ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកាបរទេស ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន ចំពោះការធ្វើដំណើរ ចូលប្រទេសកម្ពុជា ដោយពលរដ្ឋវៀត ណាម និងការធ្វើដំណើរ ចូលប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជាតាម ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

ដូច្នេះចាប់ពីពេលនេះតទៅ ជាមួយវៀតណាម កម្ពុជានឹងអនុវត្តសេចក្ដីប្រកាសចុងក្រោយរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដូចដែលបានអនុវត្ត កន្លងរួចមកហើយជាមួយប្រទេសដទៃទៀត ដោយ អនុញ្ញាតឲ្យពលរដ្ឋវៀតណាម ចូល-ចេញ កម្ពុជា និងតម្រូវឲ្យពលរដ្ឋវៀតណាម អស់ទាំងនោះ អនុវត្តតាមវិធានសុខាភិបាល ដែលបានដាក់ចេញដោយគណៈកម្មការអន្ដរក្រសួង ដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិដ-១៩។
ក្នុងនោះដែរ ពលរដ្ឋវៀតណាម ជាពិសេស អ្នកបច្ចេកទេស វិនិយោគិន និស្សិត និងពលរដ្ឋវៀតណាមផ្សេងៗទៀត អាចនឹង ទទួលបានទិដ្ឋាការផ្សេងៗ លើកលែងតែ «ទិដ្ឋាការទេសចរណ៍» ស្រមតាមអនុក្រឹត្យ ស្ដីពី បែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្ដោប្រវេសន្ដ ចូល-ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា៕