អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីគម្រោងដោះស្រាយបញ្ហាទឹកលិចផ្លូវជាតិលេខ៤ តំបន់សាលាក្ដីខ្មែរក្រហម

នារសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីគម្រោងដោះស្រាយបញ្ហាទឹកលិចផ្លូវជាតិលេខ៤ តំបន់សាលាក្ដីខ្មែរក្រហម និងគម្រោងភ្ជាប់ប្រឡាយទួលពង្រទី១ ប្រឡាយទួលពង្រទី២ ហូរចូលបឹងហា ដែលជាប់ពាក់ព័ន្ធក្នុងភូមិសាស្ត្រខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាទឹកលិចតំបន់សាលាក្ដីខ្មែរក្រហម និងភូមិសាស្ត្រមួយចំនួនក្នុងខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ដោយរាជធានីភ្នំពេញតែងតែទទួលរងទឹកជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺ និងទឹកស្ទឹងព្រែកត្នោត ដែលបណ្ដាលឱ្យតំបន់ទាំងនោះរងការជន់លិចនារដូវវស្សា៕