រយៈពេល៣ឆ្នាំចុងក្រោយនេះ កម្ពុជាបានបន្តអនុវត្តការទូតសេដ្ឋកិច្ចយ៉ាងសកម្ម ដើម្បីពង្រីកទីផ្សារ ទាក់ទាញវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ប្រយោជន៍ចុងក្រោយ គឺការបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
………………….
ការលើកឡើងរបស់ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងវេទិកាសារព័ត៌មានលើកទី៩ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។