* ទី១៖ ត្រូវការពារសន្ដិភាព ឲ្យខាងតែបានដើម្បីកុំឲ្យទន្លេរបស់យើងក្លាយទៅជាទន្លេដែលរងគ្រោះដូចពីអតីតកាល។
* ទី២៖ ត្រូវរកប្រភពទន់ការពារទន្លេ ពីការបាក់ច្រាំង ការគោករាក ហើយរកវិធីដើម្បីរំដោះចរន្ដទឹក ទប់ស្កាត់កាបូបខ្សាច់អនាធិបតេយ្យ ទប់ស្កាត់ការនេសាទខុសច្បាប់ ទប់ស្កាត់ការកាប់ព្រៃលិចទឹក ដែលធ្វើឲ្យទន្លេរបស់យើងបាត់បង់ រាប់ទាំងការទាកទាញវិស័យទេសចរណ៍។
ក្នុងន័យនេះសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ការកាប់ព្រៃលិចទឹក គឺជាការបាត់បង់មិនមែនគ្រាន់តែទាក់ទងទៅនឹងមច្ឆាជាតិមួយមុខទេ ក៏ប៉ុន្ដែវាបាត់បង់នូវភាពទាក់ទាញក្នុងវិស័យទេសចរណ៍ ដែលមកពីប្រទេសក្រៅ ភ្ញៀវទេសចរចូលចិត្ដណាស់ ទៅលេងកម្សាន្ដជាមួយនឹងព្រៃប្រឹក្សា ដែលមើលបក្សាបក្សី នៅក្នុងប្រទេសយើង។
មិនមែនគ្រាន់តែភ្ញៀវទេសចរ ៦លាន ២សែន នាក់ ដែលមកពីបរទេសត្រូវការទេ ក៏ប៉ុន្ដែសូម្បីតែភ្ញៀវទេសចរក្នុងប្រទេសយើង ដែលមានជាង១១លាននាក់ ក្នុងឆ្នាំកន្លងទៅនេះ ក៏មានតម្រូវការទៅទស្សនាកំសាន្ដនៅតំបន់ ដែលមានព្រៃប្រឹក្សា មានបក្សាបក្សី ឬក៏មានត្រី នៅទីនោះ ដូច្នេះយើងត្រូវខិតខំរួមគ្នា ដើម្បីការពារតំបន់ទាំងនេះ ហើយមិនមែនជារឿង ដែលយើងមិនអាចធ្វើទៅកើតទេ យើងធ្វើទៅបានប៉ុន្ដែត្រូវចេញពីសកម្មភាពរួម នៃប្រជាជនរបស់យើង។
* ទី៣៖ ខិតខំអភិវឌ្ឍន៍វិស័យទេសចរណ៍តាមទីក្រុង ទីប្រជុំជន តាមដងទន្លេ ឬតំបន់ដែលមានការទាក់ទាញតាមមាត់ទន្លេ យកទេសចរណ៍ទាញផ្នែកដ៏ទៃទៀត។ ត្រូវប្រើប្រាស់ចំណុចក្នុងខេត្តនីមួយៗ ដើម្បីទាញនូវវិស័យទេសចរណ៍ ដូចជានៅខេត្តកំពង់ឆ្នាំង មានកន្លែងមួយចំនួនដែលត្រូវពង្រីក ឲ្យទៅជារម្មណីយដ្ឋានទេសចរណ៍ដ៏មានការទាក់ទាញ។
* ទី៤៖ ក្នុងវិស័យទេសចរណ៍ដែលទាក់ទងនឹងបញ្ហាធ្វើដំណើរតាមទូក សម្ដេចបានផ្ដល់អនុសាសន៍សម្រាប់ទៅតំបន់សមុទ្រ អំពីទេសចរណ៍ទៅតាមកោះឲ្យយកចិត្តទុកដាក់ទៅលើសុវត្ថិភាព។
ចំណុចនេះនៅតាមទន្លេក៏ត្រូវយកចិត្តទុកដាក់ដូចគ្នា ទៅលើសុវត្ថិភាព នៃមធ្យោបាយដឹកជញ្ជូនទេសចរណ៍ ដែលក្នុងនោះរាប់ទាំងកាណូត ឬទូក ប៉ុន្ដែអ្វីដែលត្រូវយកចិត្ដទុកដាក់ ហើយត្រូវមានគឺពោងសុវត្ថិភាព។ សម្រាប់ការធ្វើដំណើរ ត្រូវតែពិនិត្យឲ្យបានម៉ត់ច្មត់មិនត្រូវផ្ទុកលើសចំណុះនោះទេ នៅតាមទូក ឬកាណូតនីមួយៗ។
* ទី៥៖ រៀបចំរបៀងតភ្ជាប់នៅក្នុងទន្លេសាប ដែលធានាបាននូវការអភិវឌ្ឍ កាត់បន្ថយនៅភាពក្រីក្រផង និងធានានូវបរិស្ថានផង ដែលចំណុចនេះនៅតែជាចំណុចដែលត្រូវបន្ដរួមគ្នា៕