នៅថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមមកពីអ្នកនាំពាក្យគ្រប់ក្រសូង-ស្ថាប័ន និងមន្ទីរព័ត៌មានរាជធានី-ខេត្ត។
នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ក្នុងបំណងរៀបចំសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួង-ស្ថាប័ន” ដើម្បីផ្សព្វផ្សាយជូនសាធារណជនបានជ្រាប ពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាននូវលទ្ធផលប្រកបដោយវិជ្ជមាន។