នៅមុនបិទបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចធិបតី បានរំលឹកជូនអង្គគណៈរដ្ឋមន្ត្រីអំពីសេចក្តីថ្លែងការណ៍ពិសេសរបស់សម្តេច កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយបានដាក់ចេញនូវវិធានការអន្តរាគមន៍និងដោះស្រាយចាំបាច់នានា ចំពោះវិស័យអាទិភាពមួយចំនួន ក្នុងនោះមាន «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» សំដៅផ្តល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ដើម្បីអភិវឌ្ឍនៅនឹងកន្លែង និងផ្តល់ឱកាសជូនប្រជាពលរដ្ឋទាំងនោះបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារដីរដ្ឋនិងព្រៃឈើ៕