«ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន» នេះ មានគោលបំណងស្នូល ក្នុងការលើកស្ទួយ និងកសាងឱ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានដើម្បីបំផុស និងផ្សព្វផ្សាយពីភាពជោគជ័យប្រកបដោយភាពវិជ្ជមានក្នុងរយៈពេល ០៥ឆ្នាំកន្លងមក របស់រដ្ឋបាលរាជធានី-ខេត្ត និងកិច្ចការកែទម្រង់ឆ្លើយតបទៅនឹងសភាពការណ៍ថ្មីៗ ក្នុងការផ្តល់សេវាសាធារណៈល្អប្រសើរ និងទំនើបកម្មគោលនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ព្រមទាំងផ្សព្វផ្សាយក្នុងភាពបុរេសកម្មនៅថ្នាក់ក្រោមជាតិ ដើម្បីបព្ជ្រាបឱ្យដល់ប្រជាពលរដ្ឋពិតប្រាកដនៅតាមមូលដ្ឋាន នៃភូមិសាស្ត្ររដ្ឋបាលនីមួយៗ ក្នុងន័យពង្រឹងស្មារតី និងលំហនៃការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការកសាងជាតិ ក៏ដូចជាការការពារសន្តិភាព ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំកន្លងមក សមិទ្ធផលដ៏ធំធេង និងជាប្រវត្តិសាស្ត្រកម្ពុជាថ្មី ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សិក្ខាសាលានេះបានប្រព្រឹត្តឡើងនៅ០៦តំបន់ ទូទាំង២៥ រាជធានី-ខេត្ត ដូចខាងក្រោម៖
តំបន់ទី១ ថ្ងៃទី០៦-០៧ ខែមីនា ឆ្នាំ២០២៣
នៅថ្ងៃទី០៦-០៧ ខែមីនា ឆ្នាំ២០២៣ ខេត្តរតនគិរី ជាខេត្តគោលដៅ និងមានខេត្តចំនួន ០៣ ចូលរួមគឺខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ដែលមានសិក្ខាកាមចំនួន ២៧៧រូប។
ខេត្តរតនគិរី ថ្ងៃចន្ទ ១៥កើត ដល់ថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសិក្ខាសាលាស្ដីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” នៅសាលមហោស្របរតនៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ជាខេត្តគោលដៅ និងមានខេត្តចំនួន៣ចូលរួម គឺខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ដែលប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ (០៦-០៧)។
តំបន់ទី២ ថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៣
ថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៣ ខេត្តបន្ទាយមានជ័យ ជាខេត្តគោលដៅ និងមានខេត្តចំនួន ០៣ ចូលរួម គឺខេត្តបាត់បង ពោធិ៍សាត់ និងខេត្តប៉ៃលិន ដែលមានសិក្ខាកាមចំនួន ២៣១ រូប។
ខេត្តបន្ទាយមានជ័យ ថ្ងៃចន្ទ ៧រោច ដល់ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសិក្ខាសាលាស្ដីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ជាខេត្តគោលដៅ និងមានខេត្តចំនួន៣ចូលរួម គឺខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងប៉ៃលិន ដែលប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ (១៣-១៤)។
តំបន់ទី៣ ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៣
ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៣ ខេត្តសៀមរាប ជាខេត្តគោលដៅ និងមានខេត្តចំនួន ០៣ ចូលរួម គឺខេត្តកំពង់ធំ ឧត្តរមានជ័យ ខេត្តព្រះវិហារ ដែលមានសិក្ខាកាមចំនួន ២២៥ រូប។
ខេត្តសៀមរាប ថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្ចាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ពិធីបើកសិក្ខាសាលាស្ដីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ម៉មនី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដែលមានសិក្ខាកាមអញ្ជើញចូលរួមមកពីខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ ដែលប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ (១៦-១៧)។
តំបន់ទី៤ ថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៣
ថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៣ ខេត្តកំពត ជាខេត្តគោលដៅ និងមានខេត្តចំនួន ០៥ ចូលរួម គឺខេត្តតាកែវ កែប ព្រះសីហនុ កោះកុង និងខេត្តកំពង់ស្ពឺ ដែលមានសិក្ខាកាមចំនួន ២៧៩ រូប។
ខេត្តកំពត ថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្ចាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ពិធីបើកសិក្ខាសាលាស្ដីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” នៅសាលប្រជុំសាលាខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលមានសិក្ខាកាមអញ្ជើញចូលរួមមកពីខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ (២០-២១)។
តំបន់ទី៥ ថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៣
ថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៣ ខេត្តព្រៃវែង ជាខេត្តគោលដៅ និងមានខេត្តចំនួន ០៣ ចូលរួមគឺខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តស្វាយរៀង ដែលមានសិក្ខាកាមចំនួន ២១៩ រូប។
ខេត្តព្រៃវែង ថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្ចាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ពិធីបើកសិក្ខាសាលាស្ដីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលមានសិក្ខាកាមអញ្ជើញចូលរួមមកពីខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ (២៧-២៨)។
តំបន់ទី៦ ថ្ងៃទី០៣-០៤ ខែមេសា ឆ្នាំ២០២៣
ថ្ងៃទី០៣-០៤ ខែមេសា ឆ្នាំ២០២៣ រាជធានីភ្នំពេញ ជាទីតាំងគោលដៅ និងមានខេត្តចំនួន ០២ ចូលរួម គឺខេត្តកណ្តាល កំពង់ឆ្នាំង ដែលមានសិក្ខាកាមចំនួន ២៥៨ រូប។
ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្ចាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ពិធីបើកសិក្ខាសាលាស្ដីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” នៅសាលប្រជុំD នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលមានសិក្ខាកាមអញ្ជើញចូលរួមមកពីខេត្តកណ្ដាល ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ (០៣-០៤)។