អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃរបស់អាជ្ញាធរខេត្តសៀមរាប

នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ ថ្ងៃនេះទទួលបានចំនួនសរុប ៤៦នាក់ ស្រីចំនួន ២១នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

គិតចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១២,០១៩នាក់ ស្រីចំនួន ៥,២០៦នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១២,០១៩នាក់ ស្រី ៥,២០៦នាក់គឺពិនិត្យសុខភាពបានទាំងអស់ ៕