អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

វីដេអូ

His Excellency Pen Bona noticed the religious harmony as he observed many Khmer Muslim students studying at a Buddhist university

His Excellency Pen Bona noticed the religious harmony as he observed many Khmer Muslim students studying at a Buddhist university


ទស្សនាវីដេអូ៖ ឯកឧត្តម ប៉ែន បូណា លើកទឹកចិត្តយុវជនឱ្យខិតខំរៀនសូត្រដើម្បីក្លាយជាមូលធនមនុស្សសម្រាប់ប្រទេសជាតិ។

ការជំរុញលើកទឹកចិត្តបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចុះធ្វើបាឋាកថា នៅចំពោះមុខសមណនិស្សិត និងនិស្សិតនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាត់ដំបង កាលពីព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤។


ឯកឧត្តម ប៉ែន បូណា ផ្តល់គន្លឹះមួយចំនួនសម្រាប់ពិចារណាមុននឹងជឿលើព័ត៌មានណាមួយ

ក្នុងគោលបំណងទប់ស្កាត់និងប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយដែលកំពុងបំពុលសង្គម ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្តល់គន្លឹះមួយចំនួនដល់យុវជនក៏ដូចជាមហាជនទូទៅសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណាមុននឹងជឿព័ត៌មានណាមួយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកត់សម្គាល់ថា សព្វថ្ងៃនេះមានព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំផ្លើសបំភ្លៃខុសពីការពិតជាច្រើនត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលធ្វើឱ្យប្រជាពលរដ្ឋឬយុវជនមួយចំនួនភាន់ច្រឡំ។ ដូច្នេះ ជាការចាំបាច់ណាស់ដែលប្រជាពលរដ្ឋ ឬយុវជនត្រូវមានមូលដ្ឋានក្នុងការពិចារណាឬផ្ទៀងផ្ទាត់ដើម្បីឱ្យដឹងថាព័ត៌មានណាពិត ឬក្លែងក្លាយ។

(បាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤)៕


ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំឆ្ពោះទៅសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថារាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំប្រទេសឈានទៅសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។ នោះគឺចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាគណៈអធិបតី និងជាវាគ្មិននៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕


ឯកឧត្តម ប៉ែន បូណា៖ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ»

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕


ឯកឧត្តម ប៉ែន បូណា៖ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ»

ឯកឧត្តម ប៉ែន បូណា៖ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ»។


ឯកឧត្តម ប៉ែន បូណា៖ «យើងទាំងអស់គ្នាត្រូវធ្វើការធ្ងន់ដើម្បីការពារប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ»

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤៕

ឯកឧត្តម ប៉ែន បូណា៖ «យើងទាំងអស់គ្នាត្រូវធ្វើការធ្ងន់ដើម្បីការពារប្រជាពលរដ្ឋកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ»

ឯកឧត្តម ប៉ែន បូណា៖ «យើងទាំងអស់គ្នាត្រូវធ្វើការធ្ងន់ដើម្បីការពារប្រជាពលរដ្ឋកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ»

ឯកឧត្តម ប៉ែន បូណា៖ ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវខិតខំដោយខ្លួនឯងដែលជាកត្តាសំខាន់ជាងគេបំផុត

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានជំរុញលើកទឹកចិត្តយុវជនឱ្យចាប់យកឱកាសអំណោយផលរបស់ប្រទេសជាតិដោយខិតខំរៀនសូត្រយកចំណេះជំនាញដើម្បីក្លាយជាមូលធនមនុស្សស្របតាមមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបញ្ជាក់ថា ឪពុកម្តាយ និងរាជរដ្ឋាភិបាល បានបង្កលក្ខណៈងាយស្រួល និងបើកឱកាសឱ្យយើងបានរៀនសូត្រ។ ការលើកឡើងបែបនេះបានធ្វើឡើងក្នុងបាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម ប៉ែន បូណា៖ «យុវជនកើតក្នុងសម័យនេះ មានសំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់»។

ឯកឧត្តម បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ត្រូវចេះចាប់យកឱកាសដ៏អំណោយផលនេះ កុំទម្រន់ កុំខ្ជិល ឬ Drama ច្រើនពេក ហើយត្រូវខិតខំរៀនសូត្រ ចាប់យកជំនាញវិជ្ជាជីវៈមួយឱ្យច្បាស់ ឱ្យខ្លាំង ឱ្យពូកែ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ។

No matter how much we know or how strong we are, if we allow pride to rule us, we become worthless

No matter how much we know or how strong we are, if we allow pride to rule us, we become worthless

ឯកឧត្តម ប៉ែន បូណា៖ មេដឹកនាំខ្លាំងពូកែធ្វើឱ្យជីវិតកាន់តែងាយស្រួល តែយុវជនកុំផ្តេកផ្តួល កុំខ្ជិលត្រូវខិតខំស្រវាស្រទេញ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឧទាហរណ៍អំពីភាពរឹងមាំ និងខ្លាំងពូកែរបស់ថ្នាក់ដឹកនាំដែលបង្កើតឱ្យមានស្ថានភាពកាន់តែងាយស្រួលដូចបច្ចុប្បន្ន។

ឯកឧត្តមចង់ឱ្យយុវជនចាប់យកឱកាសនេះពង្រឹងខ្លួនឱ្យខ្លាំងពូកែក្លាយជាមូលធនមនុស្សដើម្បីបន្តអភិវឌ្ឍប្រទេស ដោយមិនត្រូវផ្តេកផ្តួល ឬខ្ជិលច្រអូសឡើយ។ ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅពេលឯកឧត្តមផ្តល់បាឋកថា នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីតម្រង់ទិសយុវជនឱ្យក្លាយជាមូលធនមនុស្សស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ទស្សនាវីដេអូ៖ ដើម្បីក្លាយជាមូលធនមនុស្ស និងចេះប្រើចំណេះដឹងឱ្យមានប្រយោជន៍ដល់សង្គម

ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសមណនិស្សិត និងនិស្សិតប្រមាណជិត២០០អង្គ/នាក់ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម ប៉ែន បូណា ពន្យល់អំពីការកសាងមូលធនមនុស្សដែលចេះគោរពសិទ្ធិគ្នាទៅវិញទៅមកនៅក្នុងសង្គម

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដើម្បីក្លាយជាមូលធនមនុស្សពិតប្រាកដ ត្រូវចេះគោរពគ្នាទៅវិញទៅមកដោយគ្មានអ្នកណាអាចបំពានទៅលើសិទ្ធិរបស់អ្នកដទៃបានឡើយ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ប៉ែន បូណា បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

H.E. Pen Bona: Nothing beats the truth and good deeds of the Royal Government of the Cambodian People's Party has done for the nation

ឯកឧត្តម ប៉ែន បូណា៖ គ្មានអ្វីឈ្នះការពិតនិងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងធ្វើសម្រាប់ប្រទេសជាតិឡើយ

H.E. Pen Bona: Nothing beats the truth and good deeds of the Royal Government of the Cambodian People’s Party has done for the nation

The Funan Techo Canal project stands as a significant historical achievement, providing lasting benefits to all generations of Cambodians

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយ ដែលផ្តល់ផលប្រយោជន៍យូរអង្វែងដល់កូនខ្មែរគ្រប់ជំនាន់

The Funan Techo Canal project stands as a significant historical achievement, providing lasting benefits to all generations of Cambodians

H.E. Pen Bona: The Prime Minister of Cambodia is a leader who dedicates a lot of time with people, rarely seen in any country

ឯកឧត្តម ប៉ែន បូណា៖ នាយករដ្ឋមន្ត្រីកម្ពុជាគឺជាមេដឹកនាំដែលចំណាយពេលច្រើនបំផុតនៅជាមួយប្រជាពលរដ្ឋដែលគេកម្របានឃើញមេដឹកនាំប្រទេសណាធ្វើបាន

H.E. Pen Bona: The Prime Minister of Cambodia is a leader who dedicates a lot of time with people, rarely seen in any country

H.E. Pen Bona: In the future, the world will record in its Golden Register Book another new achievement of Cambodia, Prek Chik Funan Techo

ឯកឧត្តម ប៉ែន បូណា៖ នៅពេលខាងមុខនេះ ពិភពលោកនឹងកត់ត្រាចូលក្នុងក្រាំងមាសរបស់ខ្លួននូវសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា គឺព្រែកជីកហ្វូណនតេជោ

H.E. Pen Bona: In the future, the world will record in its Golden Register Book another new achievement of Cambodia, Prek Chik Funan Techo

H.E. PEN Bona: Every country pays great attention to shipping by waterways because it is cheaper and can hold more goods

ឯកឧត្តម ប៉ែន បូណា៖ ប្រទេសណាក៏ដោយក៏យកចិត្តទុកដាក់លើមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកដែរ ពីព្រោះវាមានតម្លៃទាប និងផ្ទុកទំនិញបានច្រើន

H.E. PEN Bona: Every country pays great attention to shipping by waterways because it is cheaper and can hold more goods

ទស្សនាវីដេអូ៖ ឯកឧត្តម ប៉ែន បូណា អញ្ជើញជាអធិបតីនិងជាវាគ្មិនវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ»

ឯកឧត្តម ប៉ែន បូណា អញ្ជើញជាអធិបតីនិងជាវាគ្មិនវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបជាង៤៥០នាក់។

ឯកឧត្តម ប៉ែន បូណា៖ «ព័ត៌មានក្លែងក្លាយជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់ដែលយើងទាំងអស់គ្នាត្រូវដើរតួជាវ៉ាក់សាំងដើម្បីបន្សាប»

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា «ព័ត៌មានក្លែងក្លាយជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់ដែលយើងទាំងអស់គ្នាត្រូវដើរតួជាវ៉ាក់សាំងដើម្បីបន្សាប»។ ការលើកឡើងរបស់ឯកឧត្តមបានធ្វើឡើងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសិក្ខាកាមសរុបជាង៤៥០នាក់។

ទស្សនាវីដេអូស្តីពី៖ «២០មិថុនា កំណត់ត្រាអំពីតម្លៃនៃការលះបង់ដើម្បីសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ»

អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

ទស្សនាវីដេអូ៖ មានមេដឹកនាំខ្លាំងពូកែ ទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន!

ទស្សនាវីដេអូ៖ មានមេដឹកនាំខ្លាំងពូកែ ទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន!

អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម ប៉ែន បូណា៖ ប្រទេសណាក៏ដោយក៏យកចិត្តទុកដាក់លើមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកដែរ ពីព្រោះវាមានតម្លៃទាប និងផ្ទុកទំនិញបានច្រើន
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា ផ្លូវទឹក គឺជាមធ្យោបាយដឹកជញ្ជូនដែលមានសារៈប្រយោជន៍ ព្រោះអាចផ្ទុកទំនិញបានច្រើន និងមានតម្លៃទាប។ ហេតុដូច្នេះហើយបានជាប្រទេសណាក៏ដោយក៏យកចិត្តទុកដាក់លើការអភិវឌ្ឍផ្លូវទឹកនិងកំពង់ផែ។ ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk ស្តីពី «អត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោសម្រាប់សេដ្ឋកិច្ចនិងនយោបាយកម្ពុជា» នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម ប៉ែន បូណា៖ នៅពេលខាងមុខនេះ ពិភពលោកនឹងកត់ត្រាចូលក្នុងក្រាំងមាសរបស់ខ្លួននូវសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជាគឺព្រែកជីកហ្វូណនតេជោ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា រហូតមកទល់ពេលនេះ យើងបានស្គាល់ព្រែកជីកស៊ុយអេ និងប៉ាណាម៉ា ប៉ុន្តែនៅពេលខាងមុខបន្តិចទៀតនេះ ពិភពលោកនឹងកត់ត្រាចូលក្នុងក្រាំងមាសរបស់ខ្លួននូវសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា គឺព្រែកជីកហ្វូណនតេជោ។ ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk ស្តីពី «អត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោសម្រាប់សេដ្ឋកិច្ចនិងនយោបាយកម្ពុជា» នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។

ឯកឧត្តម ប៉ែន បូណា៖ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រកបដោយភាពរីករាយនាពេលបច្ចុប្បន្ន
ឯកឧត្តម ប៉ែន បូណា៖ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រកបដោយភាពរីករាយនាពេលបច្ចុប្បន្ន គឺជាមរតកនៃការលះបង់ របស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការកសាងគ្រឹះសន្តិភាព ដ៏រឹងមាំដូចសព្វថ្ងៃនេះ។

ឯកឧត្តម ប៉ែន បូណា៖ យុវវ័យសម័យបច្ចុប្បន្នទទួលបានឱកាស និងស្ថានភាពអំណោយផលគ្រប់បែបយ៉ាង
ឯកឧត្តម ប៉ែន បូណា៖ យុវវ័យសម័យបច្ចុប្បន្នទទួលបានឱកាស និងស្ថានភាពអំណោយផលគ្រប់បែបយ៉ាង ខុសពីយុវជនជំនាន់មុន ដែលកើតក្នុងសម័យសង្គ្រាម។

ឯកឧត្តម ប៉ែន បូណា៖ ពិធីបុណ្យចូលឆ្នាំថ្មី
ឯកឧត្តម ប៉ែន បូណា៖ ពិធីបុណ្យចូលឆ្នាំថ្មី ជាឱកាសដែលយើងបានឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។

វេទិកាសារព័ត៌មានលើកទី៣បង្ហាញវឌ្ឍនភាពថ្មីរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម ប៉ែន បូណា៖ ការអនុវត្តមុំទាំង៥នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កំពុងបោះជំហានទៅមុខ និងមានវឌ្ឍនភាពជាបន្តបន្ទាប់គួរជាទីសង្ឃឹម
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍នៅក្នុងវេទិកាសារព័ត៌មានលើកទី៣ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា ការអនុវត្តមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កំពុងបោះជំហានទៅមុខ និងមានវឌ្ឍនភាពជាបន្តបន្ទាប់គួរជាទីសង្ឃឹម។ ក្នុងនោះរួមមាន៖

មុំទី១.ការកសាងមូលធនមនុស្ស

មុំទី២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែង

មុំទី៣.ការអភិវឌ្ឍវិស័យឯកជននិងការងារ

មុំទី៤.ការអភិវឌ្ឍដោយភាពធន់ ចិរភាព និងបរិយាប័ន្ន

មុំទី៥.ការកសាងសង្គមសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តម ប៉ែន បូណា៖ នាយករដ្ឋមន្ត្រីកម្ពុជាគឺជាមេដឹកនាំដែលចំណាយពេលច្រើនបំផុតនៅជាមួយប្រជាពលរដ្ឋដែលគេកម្របានឃើញមេដឹកនាំប្រទេសណាធ្វើបាន
ដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងនៅក្នុងវេទិកាសារព័ត៌មានលើកទី៣ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៩ខែមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី កីឡាករ សិល្បករ អ្នកសារព័ត៌មាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងពិធីសម្ពោធ និងសំណេះសំណាលជាសាធារណៈសរុបជាង១០០លើក ឬ ប្រហែល ៤០% នៃពេលវេលារបស់សម្តេច ដើម្បីជួបជាមួយប្រជាពលរដ្ឋ។ នេះនៅមិនទាន់រាប់បញ្ចូលទំនាក់ទំនងតាមបណ្តាញសង្គមដែលសម្តេចបានប្រាស្រ័យទាក់ទងជាប្រចាំ និងដោះស្រាយបញ្ហាជូនពលរដ្ឋបានយ៉ាងច្រើននោះទេ។

ឯកឧត្តម ប៉ែន បូណា៖ កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ត្រូវបានអនុវត្តយ៉ាងសកម្ម ដោយរាជរដ្ឋាភិបាលនៅក្នុងរយៈពេល៩ខែ
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍នៅក្នុងវេទិកាសារព័ត៌មានលើកទី៣ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ត្រូវបានអនុវត្តយ៉ាងសកម្ម ដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា នៅក្នុងរយៈពេល៩ខែកន្លងទៅនេះ។ កម្មវិធីគោលនយោបាយអាទិភាពទី១. គឺការផ្តល់ការថែទាំសុខភាពជាសកល, ទី២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនគ្រួសារងាយរងហានិភ័យ ទី៣.កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារងាយរងហានិភ័យ, ទី៤.កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទី៥.ការដាក់ចេញយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន និងទី៦.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មតាមឃុំសង្កាត់។

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសមត្ថភាពពិសេសនិងយ៉ាងពេញលេញក្នុងការដឹកនាំប្រទេស
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងនៅក្នុងវេទិកាសារព័ត៌មានលើកទី៣ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសមត្ថភាពពិសេស និងយ៉ាងពេញលេញក្នុងការដឹកនាំប្រទេសតាមគន្លងបន្ទាត់គោលនយោបាយដែលដាក់ចេញដោយគណបក្សប្រជាជនកម្ពុជាដោយឥតងាករេ និងរក្សាបាននូវប្រក្រតីភាពនិងនិរន្តរភាពនៃសមិទ្ធផលធំៗទាំងអស់ដែលសាងឡើងដោយរាមច្បងជំនាន់មុនៗ។

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យមានកំណត់ត្រាថ្មីក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យស្ទុះងើបឡើងវិញលឿនជាងគេក្នុងអាស៊ានក្រោយវិបត្តិកូវីដ-១៩
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍នៅក្នុងវេទិកាសារព័ត៌មានលើកទី៣ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញដូចមុនសម័យកូវីដ-១៩។

ឯកឧត្តម ប៉ែន បូណា៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយ ដែលផ្តល់ផលប្រយោជន៍យូរអង្វែងដល់កូនខ្មែរគ្រប់ជំនាន់
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍នៅក្នុងវេទិកាសារព័ត៌មានលើកទី៣ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍យូរអង្វែងដល់កូនខ្មែរគ្រប់ជំនាន់ និងធានាបាននូវឯករាជ្យភាពនយោបាយដឹកជញ្ជូនរបស់កម្ពុជាដោយមិនចាប់បាច់ពឹងលើប្រទេសដទៃ។

វគ្គតម្រង់ទិសស្តីពី ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ
 វគ្គតម្រង់ទិសស្តីពី«ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀងជាង២៥០នាក់ កាលពីពេលថ្មីៗនេះ។ នេះគឺ បេសកកម្មដ៏សំខាន់មួយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដើម្បីរួមគ្នាការពារសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលដែលបានសាងឡើងសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋ។

ទស្សនៈរបស់និស្សិត ក្នុងសិក្ខាសាលា ស្តីពី ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យស្វាយរៀង ជាង១០០នាក់ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។