អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ប្រជុំរៀបចំវិធានការនិងផ្សព្វផ្សាយស្តីពីការប្រយុទ្ធនឹងជំងឺcovid-19

ប្រជុំរៀបចំវិធានការនិងផ្សព្វផ្សាយស្តីពីការប្រយុទ្ធនឹងជំងឺcovid-19 ក្រោមអធិបតីភាពឯកឧត្តម ចាន់ រាន់ អភិបាលស្ដីទី ក្នុងនោះឯកឧត្តមក៏បានលើកឡើងថា កិច្ចប្រជុំ ថ្ងៃនេះក្នុងគោលបំណងដើម្បីរៀបចំវិធានការ និងផ្សព្វផ្សាយស្តីពីការប្រយុទ្ធនឹងជំងឺcovid-19 នៅតាមច្រកព្រំដែនទាំង 6 ក្នុងនោះ មានច្រកព្រំដែនអន្តរជាតិ ច្រកតំបន់និងច្រកទ្វេភាគីក៍បានណែនាំដល់មន្ត្រីចក្រអេឡេកសត្វដែលនៅ ច្រកទ្វារព្រំដែនទាំងអស់ត្រូវយកចិត្តទុកដាក់រឹតបន្តឹង និងត្រួតពិនិត្យការចេញចូល របស់ប្រជាពលរដ្ឋនៅតាមព្រំដែនទាំងអស់ ដើម្បីបង្ការ និងចៀសវាងឲ្យបាននូវជំងឺឆ្លងនានាចូលមកទឹកដីខេត្តព្រៃវែងជាពិសេសជំងឺcovid-19 ក្នុងនោះដែរ ឯកឧត្តមសេងបញ្ញារិទ្ធិប្រធានមន្ទីរសុខាភិបាលខេត្តបានលើកឡើងអំពីសភាពការណ៍ទូទៅនៃជំងឺcovid-19 ជាពិសេសបានលើកឡើងអំពីវិធានការអនាម័យដើម្បីទប់ស្កាត់ជំងឺគោ covid-19 ដល់មន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកដើម្បីយកទៅផ្សព្វផ្សាយបន្ត ឯកឧត្តមបន្តថា ខេត្តព្រៃវែងពុំទាន់រឃើញករណីជំងឺcovid-19នោះទេ៕