នៅរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ មានករណីភ្លើងឆេះព្រៃនៅតំបន់ប្រាសាទសំបូរព្រៃគុក បើតាមការឲ្យដឹងពីមន្ត្រីនគរបាលការពារតំបន់ប្រាសាទសំបូរព្រៃគុកបានឲ្យដឹងថាស្ថានភាពភ្លើងឆេះនេះគឺនៅក្រៅកំផែងប្រាសាទ មិនធ្វើឲ្យមានការ
ខូចខាត ឬប៉ះពាល់ដើមឈើធំៗទេ ពិសេសគឺមិនធ្វើឲ្យប៉ះពាល់ដល់សារមន្ទីរឬប្រាសាទឡើយ ។ មន្ត្រីនគរបាលការពារតំបន់ប្រាសាទបានប្រាប់ថាឲ្យដឹងថាករណីភ្លើងឆេះនេះបណ្ដាលមកពីអ្នកស្រុកដុតកញ្រ្ចាំងតាមវាលស្រែ ខណ:នោះមានខ្យល់ខ្លាំងក៏បណ្ដាលឲ្យឆេះរាលដាលដល់តំបន់ប្រាសាទតែម្ដង ប៉ន្តែពេលនេះបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជួយកាច់មែកឈើពន្លត់ និងបានរថយន្ដពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកមកជួយអន្តរាគមន៏បានទាន់ពេលវេលា ពេលនេះឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តក៏បានជួយពន្លត់ភ្លើង ឯកឧត្តមបានបញ្ជាក់ថា ភ្លើងឆេះព្រៃនេះ និងមិនធ្វើឲ្យមានការប៉ះពាល់ដល់សារមន្ទីរឬប្រាសាទឡើយ ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងអន្តរាគមន៏ដែលបានសហការជួយពន្លត់ភ្លើងបានទាន់ពេលវេលា ហើយឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា រដូវនេះជារដូវក្ដៅ មានខ្យល់ខ្លាំង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា សូមកុំដុតសម្រាម ឬកញ្ច្រាំងផ្ដេសផ្ដាសដែលបណ្ដាលឲ្យភ្លើងឆេះព្រៃ ៕
ប្រភពពី ៖ មន្ទីរព័ត៌មានខេត្ដកំពង់ធំ