ព្រឹកថ្ងៃអង្គារ៍ ០២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មជនពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម សំ សារីន ប្រធាន ក្រុម ប្រឹក្សា ខេត្ត លោក អុឹង ឆាយ អភិបាលខេត្តកែប ស្ដីទី ឯកឧត្តម លោកជំទាវ លោក-លោកស្រី ប្រតិភូ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ មេប៉ុស្តិ៍ និងអ្នកពាក់ព័ន្ធសរុបចំនួន៣៦៨នាក់៕