អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋបាលឧត្ដរមានជ័យបានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់របស់គណៈគម្មាធិការសម្របសម្រួលបច្ចេកទេស លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២០-២០២២)

នៅរសៀលថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០នេះ រដ្ឋបាលឧត្ដរមានជ័យបានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់របស់គណៈគម្មាធិការសម្របសម្រួលបច្ចេកទេស លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២០-២០២២) ក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត រួមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ៕