មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានជួបសំណេះសំណាលពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រី Ailan Li ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងការ បង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ និងកំចាត់ជំងឺគ្រុនចាញ់ ដោយមានការចូលរួមពីអង្គការដៃគូជាតិ និងអង្គការអន្តរជាតិ មន្រ្តីនៃមន្ទីរសុខាភិបាល ព្រមទាំងក្រុមវេជ្ជបណ្ឌិតជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។