(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់នោះ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ៥ពាន់គ្រួសារ (គោលដៅទី២) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សម្រាប់ថ្ងៃទី២១ ខែតុលានេះសម្តចតេជោ ហ៊ុន សែន ចែកអំណោយជូនប្រជាពលរដ្ឋសរុប ១ម៉ឺនគ្រួសារ (សរុបទាំងពីរទីតាំង)។
ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅគោលដៅទី២៖
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងត្រឡបទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃសៅរម្តងទៀត ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដោយសារតែស្ថានភាពនៅធ្ងន់ធ្ងរនៅឡើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចង់ឱ្យប្រតិកម្មរហ័សផលិតវីដេអូមួយដែលធ្វើការប្រៀបធៀបទឹកជំនន់រវាងប្រទេសកម្ពុជាជាមួយប្រទេសផ្សេង
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ម៉ោងនេះទោះបីជាបរទេសណាប្រកាសផ្តល់ជំនួយរឿងទឹកជំនន់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានទទួលមួយកាកមួយសេននៅឡើយទេ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនឱ្យនរណាដែលហៅសម្តេចថា «អាខ្វាក់» នោះទេ
* សម្តេចតេជោបន្តអំពាវនាវ កុំឱ្យប្រមាថជនពិការ។ បើមិនបានធ្វើអ្វីជួយជនពិការកុំប្រមាថ។ ក្នុងនាមសម្តេចជានេះពិការព្រោះជាតិសម្តេចឈឺចាប់ណាស់ការប្រមាថននេះ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងចង់បង្កើតសមាគមមួយ ដើម្បីជួយការពារសិទ្ធិជនពិការ
* សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់ម្ចាស់ជំនួយជាសប្បុរសជនថា មិនធ្វើឱ្យម្ចាស់ជំនួយខកចិត្តទេ ហើយសន្យាថានឹងប្រើប្រាស់ទៅដល់ជនរងគ្រោះពិតប្រាកដ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចការបន្ទាប់ក្រោយបញ្ចប់ទឹកជំនន់ គឺការដាំដុះតទៅទៀត ដើម្បីជំរុញវិស័យកសិកម្ម
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះផ្ទួនគ្នាសម្រាប់កម្ពុជា តែទន្ទឹមនឹងជួបគ្រោះទឹកជំនន់ យើងមិនត្រូវភ្លេចការពារខ្លួនពីកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចធ្វើជានាយករដ្ឋមន្រ្តី ហើយស្នើឱ្យពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនបន្តទៀត
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅពេលពលរដ្ឋជួបការលំបាក នឹងឃើញមុខសម្តេច ហើយពេលពលរដ្ឋសប្បាយ មិនសូវឃើញមុខសម្តេចទេ
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការថ្លែងសុន្ទរកថា នៅម៉ោង១០៖៤៥នាទីព្រឹក ថ្ងៃដដែលនេះ៕