អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា អ្នកជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nQV) ដែលជាជនជាតិចិននោះ ត្រូវបានអនុញ្ញាត្តឱ្យចេញពីមន្ទីរពេទ្យ

នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះហើយ ក្រោយពីការធ្វើតេស្ត លើកទី៣ បង្ហាញនូវលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-nQV) ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង មានសុខភាពល្អប្រសើរ រីឯក្រុមគ្រួសារជនជាតិចិនរូបនេះ ៣នាក់ទៀត ក៏ត្រូវបានរួចផុតពីការសង្កេតសុខភាព ហើយ អាចជួបជុំគ្នាវិញជាធម្មតាហើយដែរ។